តាមប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបញ្ជាក់ថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ តែមានករណីជាសះស្បើយចំនួន២នាក់។
អ្នកជាសះស្បើយទាំង២នាក់នោះ ម្នាក់ជាស្រ្តីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាពលករធ្វើដំណើរមកពីប្រទេសថៃ និងម្នាក់ទៀត ជាស្រ្តីជនជាតិខ្មែរ អាយុ ៤០ឆ្នាំ ស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាពលករធ្វើដំណើរមកពីប្រទេសថៃដូចគ្នា៕