តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបង្ហាញថា កម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន២នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា មិនមែនជាពលករមកពីថៃ។
ជាមួយគ្នា ក៏មានករណីជាសះស្បើយ១នាក់ដែរ ដែលគាត់មានអាយុ ៧០ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេរប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក។