កីឡាការិនីតេក្វាន់ដូលំដាប់ជាតិ ស៊ន សៀវម៉ី ដែលតែងតែនាំមេដាយមាសជូនប្រទេសជាតិនោះ ឥឡូវនេះ បានក្លាយជាលោកជំទាវ ក្រោយពីត្រូវព្រះមហាក្សត្រតែងតាំងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ស៊ន សៀវម៉ី មានឋានៈស្មើ អគ្គនាយក។