សង្គម

ដល់ថ្ងៃកំណត់ត្រូវសឹក ភិក្ខុ ឡុង ចន្ថា បែរជា​មិន​ព្រមសឹក

កាលពីដើមខែឧសភា​កន្លងទៅនេះ ក្រោយ​ពី​មាន​ភាព​ល្បីល្បាញរឿងឆាតញ៉ែស្រី​តាម​បណ្តាញ​សង្គម ភិក្ខុ ឡុង ចន្ថា ត្រូវ​បាន​សម្តេចសង្ឃនាយកឲ្យ​ចូល​ខ្លួនទៅ​ធ្វើការដោះ​ស្រាយ ហើយ​ពេលនោះ ភិក្ខុដែល​គង់នៅវត្ត​ភ្នំអង្គបូរីអង្គនេះ បាន​ធ្វើ​កិច្ច​សន្យាថា ខ្លួននឹងសឹកនៅថ្ងៃទី១៤ ខែឧសភា ដើម្បី​កុំ​ឲ្យ​ខូច​តម្លៃព្រះពុទ្ធសាសនា។

ប៉ុន្តែនៅ​ថ្ងៃទី១៤ ខែឧសភា ម្សិលមិញ​នេះ ភិក្ខុ ឡុង ចន្ថា មិន​បាន​សឹកដូចកិច្ចសន្យាឡើយ ដោយ​បាន​លើកឡើងថា «ផ្នួសរបស់ខ្ញុំព្រះករុណាអាត្មាភាព មិនទាន់អស់និស្ស័យនៅឡើយនោះ ទូលព្រះបង្គំទទួលកំហុស នឹងប្រព្រឹត្តតាមព្រះវិន័យ ឲ្យបានល្អប្រសើរឡើងវិញ»។