តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាពុំមានករណីឆ្លងវីរុសកូវីដ១៩ថ្មីនោះទេ តែមានករណីជាសះស្បើយ១នាក់។
អ្នកដែលជាសះស្បើយនោះ គឺជាស្រ្តីជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ហើយឥឡូវត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ក្រោយលទ្ធផលតេស្តអវិជ្ជមានចំនួន ២លើក៕