យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យឃើញមានយានយន្តល្មើសច្បាប់សរុបចំនួន៧៦៥គ្រឿង ក្នុងនោះម៉ូតូចំនួន៤៨២គ្រឿង និងរថយន្តចំនួន២៨៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
ក្នុងនោះអំពើល្មើសភាគច្រើនរបស់អ្នកបើកបរម៉ូតូ គឺមិនមានពាក់មួកសុវត្ថិភាព ចំណែកអំពើល្មើសសម្រាប់អ្នកបើកបររថយន្ត រួមមាន មិនពាក់ខ្សែក្រវ៉ាត់, ស្លាកលេខ និងផ្ទុកទំនិញលើកកំណត់ ។
ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ (ពីថ្ងៃទី០១-១៤ ខែឧសភា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសមានចំនួន ២២,៨០៧រឿង ក្នុងនោះម៉ូតូចំនួន១៦,៦១៦គ្រឿង និងរថយន្ត៦,១៩១គ្រឿង ៕