សង្គម

សាច់សត្វកែះទម្ងន់​៣០គីឡូក្រាម ត្រូវ​ឧទ្យានុរក្ស​តំបន់ជួរភ្នំក្រវាញដកហូត

តាម​ការ​បញ្ជាក់របស់​អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ​ឲ្យដឹងថា កាលពីថ្ងៃម្សិលមិញ (២៩ មករា) ក្រុមមន្ត្រីឧទ្យានុរក្សតំបន់ជួរភ្នំក្រវាញបានធ្វើការបង្ក្រាបនិងដកហូតបានសាច់សត្វកែះមួយក្បាលទម្ងន់៣០គីឡូក្រាម។

កែះត្រូវបានចាត់ជាក្រុមប្រភេទសត្វព្រៃកំពុងរងគ្រោះជិតផុតពូជក្នុងប្រទេសកម្ពុជា។

ចំនួននៃសត្វកែះកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលពពួកសត្វនេះផងដែរកំពុងប្រឈមមុខទៅនឹងការគំរាមកំហែងធំៗចំនួនពីរគឺ៖ ការបាត់បង់ទីជម្រក និងការបរបាញ់ដើម្បីយកសាច់ ស្នែង និងផ្នែកផ្សេងៗនៃខ្លួនប្រាណ៕