ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា វត្ថុបុរាណខ្មែរជាង១០០ មានអាយុកាលតាំងពីសតវត្សរ៍ទី៦ រហូតដល់សម័យក្រោយអង្គរ ដែលត្រូវបានរក្សាទុកដោយក្រុមគ្រួសាររបស់លោក ឌូគ្លាស ឡាចហ្វដ នឹងត្រូវប្រគល់មកឲ្យប្រទេសកម្ពុជាវិញ តែសម្រាប់ដំណាក់កាលទី១ នឹងមានវត្ថុបុរាណចំនួន ៥ នឹងត្រូវបញ្ជូនមកកម្ពុជាមុនគេ។
វត្ថុបុរាណទាំង៥ដែលបញ្ជូនមកកម្ពុជាក្នុងដំណាក់កាលដំបូងនេះ រួមមានដូចជា បដិមាព្រះឥសូរ និងព្រះស្កន្ទ ធ្វើពីថ្មភៅក់ មកពីរមណីយដ្ឋានកោះកេរ្តិ៍ និងកន្សៃទូកធ្វើពីសំរិទ្ធ។