ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១នេះថា គេបានរកឃើញស្រ្តីជនជាតិខ្មែរអាយុ ៣៧ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដែលបានធ្វើដំណើរមកពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមករា មានវិជ្ជមានវីរុសកូវីដ១៩។
តែជាមួយគ្នានេះដែរ ក៏មានករណីជាសះស្បើយចំនួន ៥នាក់ផងដែរ ដោយក្នុងនោះ ៤នាក់ ជាពលករធ្វើដំណើរមកពីប្រទេសថៃ និង ១នាក់ ជាអ្នកដំណើរមកពីប្រទេសជប៉ុន។