កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ម្សិលមិញ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានចុះធ្វើការបង្រ្កាបទីតាំងភ្នាល់ល្បែងមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ដោយធ្វើការឃាត់ខ្លួនមនុស្សចំនួន៦នាក់ ក្នុងនោះមានទាំងសន្តិសុខម្នាក់ផង។
បើតាមសមត្ថកិច្ចថា ទីតាំងនោះបានបិទម្តងរួចមកហើយ តែថ្មីៗនេះបានលួចលាក់បើកឡើងវិញ ហើយក្រោយពីទទួលបានព័ត៌មាននេះ ទើបលោក ឯក ឃុនដឿន អភិបាលខណ្ឌទូកគោក បានដាក់បទបញ្ជា ឲ្យលោកចៅសង្កាត់ផ្សារដើមគរ ដឹកនាំកម្លាំង ចុះបង្ក្រាបតែម្តង។
ក្រោយការបង្ក្រាប មនុស្សទាំង៦នាក់ ដែលរួមមានសន្តិសុខម្នាក់ផង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីរៀបចំនីតិវិធី បញ្ជូនទៅតុលាការ កាត់ទោស ទៅតាមច្បាប់៕