សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកព្រលឹមថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ១នាក់ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ ហើយជាមួយគ្នានេះដែរ ក៏មានពលករចំនួន៤នាក់ ព្រមទាំងអ្នកដំណើរមកពីអាមេរិក ១នាក់ទៀត បានជាសះស្បើយពីជំងឺកូវីដ១៩។