ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះថា ថ្ងៃនេះមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ តែមានករណីជាសះស្បើយចំនួន ១១នាក់។
អ្នកជាសះស្បើយពីជំងឺកូវីដ១៩ទាំង១១នាក់នោះ គឺសុទ្ធសឹងតែជាពលករធ្វើដំណើរមកពីប្រទេសថៃ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាមានករណីវីរុសកូវីដ១៩សរុបចំនួន ៤៦០នាក់ ក្នុងនោះជាសះស្បើយចំនួន ៤២៣នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣៧នាក់៕