សង្គម

ថ្ងៃនេះ កម្ពុជាមិន​មាន​ករណីឆ្លងកូវីដ​១៩ថ្មី តែមានករណីជាសះស្បើយ​៤នាក់

នៅថ្ងៃនេះ កម្ពុជាមិនមានករណីឆ្លងកូវីដថ្មីបន្ថែមនោះទេ ហើយមានករណីជាសះស្បើយ ចំនួន០៤នាក់ក្នុងនោះជាពលករខ្មែរដែលត្រលប់មកពីថៃ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៥ មករា ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៥៨នាក់ (ស្រី១៥៦នាក់) អ្នកធ្វើដំណើរចូលមកកម្ពុជា និងអ្នកឆ្លងបន្តនៅក្នុងប្រទេស សរុបចំនួន ៣៧៦នាក់ (ស្រី៩៤នាក់) ក្នុងនោះមានពលករធ្វើដំណើរមកពីប្រទេសថៃចំនួន ៨២នាក់(ស្រី ៦២នាក់) អ្នកព្យាបាលជាសះស្បើយចំនួន៤០៩នាក់(ស្រី ១២៥នាក់)។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ៤៩នាក់ (ស្រី៣១នាក់) ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន​ ០១នាក់(ស្រី ០០នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក​ បាត់ដំបង ចំនួន ០៩នាក់ (ស្រី ០៦នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តប៉ៃលិន ចំនួន ០១នាក់ (ស្រី០១នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តបន្ទាយមានជ័យ ចំនួន ២៦នាក់ (ស្រី ១៧នាក់) មន្ទីរពេទ្យបង្អែក​ ខេត្តឧត្តរមានជ័យ ចំនួន ០២នាក់ (ស្រី ០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៩នាក់ (ស្រី០៥នាក់)៕