លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ ៦១៧៤៣ ជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្វើលិខិតព្រមានជាលើកទី១ ក្រោយពីស្នងការរងរូបនេះ បានល្មើសនឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ។
តើលោកស្នងការរងរូបនេះល្មើសនឹងវិន័យអ្វីនោះ មិនមានការបញ្ជាក់ទេ ប៉ុន្តែសម្តេចក្រឡាហោម បានប្រាប់ឲ្យសាមីខ្លួនត្រូវកែប្រែនូវកំហុសឆ្គងឲ្យបានត្រឹមត្រូវ ហើយក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ៕