កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០២១ នៅភូមិរ័ង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីអំពើចោកម្មមួយបានកើតឡើងដោយក្រុមចោបានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកHonda dream ឆ្នាំ២០១៦ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1FM 1185។
ក្រោយពីបានទទួលបណ្តឹងពីម្ចាស់ម៉ូតូឈ្មោះ អ៊ន ស្រីល័ក្ខ ភេទស្រី ក្នុងករណីចោរកម្មភា្លមកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានដាក់កម្លាំងចេញធ្វើអន្តរាគមន៍ដោយដេញតាមពីក្រោយដោយបានសហការណ៍ជាមួយកម្លាំងអធិការនគរបាលក្រុងសែនមនោរម្យ និងកម្លាំងនគរបាលស្រុកពេជ្រាដា ព្រមទាំងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានស្ទាក់ចាំនៅផ្លូវខាងមុខធ្វើអោយជនសង្ស័យដែលជាចោរកម្មបានផ្តួលម៉ូតូចោលរួចរត់ចូលព្រៃបាត់។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ចាប់ខ្លួនជនសង្ស័យដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
សូមបញ្ជក់ថា ជនសង្ស័យដែលប្រព្រិត្តនៅអំពើចោរកម្មខាងលើកម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចហើយ៕