តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះបានបង្ហាញថា កម្ពុជាគ្មានករណីឆ្លងវីរុសកូវីដ១៩ថ្មីទេ និងមានករណីជាសះស្បើយម្នាក់។
សរុបជារួម គិតមកត្រឹមថ្ងៃនេះ កម្ពុជាមានករណីវីរុសកូវីដ១៩សរុបចំនួន ៤៣៩នាក់ ក្នុងនោះជាសះស្បើយចំនួន ៣៨៦នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៣នាក់៕