ក្រសួងសុខាភិបាលបានបញ្ជាក់តាមប្រកាសរបស់ខ្លួនចេញផ្សាយនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១៥នាក់ និងករណីជាសះស្បើយចំនួន ៤នាក់។
ករណីវិជ្ជមានវីរុសកូវីដ១៩ទាំង១៥នាក់នោះ សុទ្ធសឹងតែជាពលករធ្វើដំណើរមកពីប្រទេសថៃ ហើយអ្នកជាសះស្បើយទាំង៤នាក់ ក៏ជាពលករមកពីប្រទេសថៃផងដែរ។
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ កម្ពុជាមានករណីកូវីដ១៩សរុបចំនួន ៤២៦នាក់ហើយ ក្នុងនោះពលករដែលទើបត្រឡប់មកពីប្រទេសថៃ មានចំនួន ៥៦នាក់៕