សង្គម

ឃាត់ខ្លួន​មនុស្ស​២០នាក់ ក្នុងប្រតិបត្តិការ​បង្រ្កាបទីតាំងល្បែង​ស៊ីសង ជ្រកក្រោមស្លាក​អ៊ីនធើណេត២៤ម៉ោង

កាលពីដើមសប្តាហ៍នេះ កម្លាំង​របស់​នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ដោយមានចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ឆែកឆេរ និងបង្រ្កាបទីតាំងបង្កប់ល្បែងស៊ីសងខុសច្បាប់ ដែលជ្រកក្រោមស្លាកអ៊ិនធើណេត២៤ម៉ោង ក្នុងនោះ បានធ្វើ​ការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ២០នាក់។

ទីតាំងដែលត្រូវ​បង្រ្កាបនោះ រួមមាន៖

១. យីហោ Net7777 ស្ថិតនៅផ្ទះលេខ៨៦បេ ផ្លូវលេខ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

២. ស្ថិតនៅផ្ទះលេខ ៤៥ដេ ផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន

៣. ស្ថិតនៅផ្ទះលេខ ៨៣បេអឺសូន្យ ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន៕