សង្គម

​មនុស្ស​៣នាក់​ត្រូវជាត់ខ្លួន​នៅ​ឃុំ​លំពង់ ស្រុកបាទី ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

(តាកែវ) ៖ ជនសង្ស័យ​ពាក់ព័ន្ធនឹង​ករណីគ្រឿងញៀន​ចំនួន៣នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុកបាទី សហការជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​លំពង់ ធ្វើ​ការ​ចាប់​ខ្លួនកាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២០​ម្សិលមិញ នៅចំណុចភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យ​ទាំង៣នាក់​នោះ ៖ ១. ឈ្មោះ ហំ លីតា ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់, សមត្ថកិច្ចដកហូតបានទូរស័ព្ទ ០១គ្រឿង និងក្រាមពណ៌ស សង្ស័យសារធាតុញៀនខុសច្បាប់ ៤៤កញ្ចប់។

ទី២. ឈ្មោះ ថាច រ៉ុន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់។

និងទី៣. ឈ្មោះ ព្រឿង សុផែ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ដកហូតបានទូរស័ព្ទ ០១គ្រឿង៕