បន្ថែមពីការរកឃើញអ្នកផ្ទុកវីរុស Covid-19 ថ្មីចំនួន៤នាក់បន្ថែមទៀតកាលពីយប់មិញ (១៨ មីនា) បានធ្វើឲ្យចំនួនអ្នកផ្ទុក Covid-19 នៅកម្ពុជា កើនដល់ ៣៧នាក់ហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នករកឃើញថ្មីចំនួន ៤នាក់នេះ គឺ ជនជាតិម៉ាឡេស៊ី ចំនួន២នាក់ នៅក្រុងកំពត និងជនជាតិខ្មែរចំនួន ២នាក់នៅខេត្តត្បូងឃ្មុំ។