ទូដាក់អាហារជាច្រើន ត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវសំខាន់ៗក្នុងទីក្រុងបាងកក ក៏ដូចជានៅតាមសហគមន៍ជនបទមួយចំនួនផងដែរ ដើម្បីជាការចែករំលែកនូវអាហារសម្រាប់អ្នកក្រីក្រ និងអ្នកប៉ះពាល់សេដ្ឋកិច្ច អំឡុងនៃការរីករាលដាល នៃជំងឺកូវីដ១៩។
នៅលើទូអាហារនោះ គេបានសរសេរពាក្យថា “សូមយកអ្វីដែលលោកអ្នកត្រូវការដោយសេរី និងបរិច្ចាគអ្វីដែលលោកអ្នកអាចធ្វើបាននៅទីនេះ” ដែលមានន័យថា បើលោកអ្នកគ្មានលុយទិញអាហារ គឺអាចមកយកអាហារនៅក្នុងទូទៅញ៉ាំបាន តែសម្រាប់អ្នកមានលុយវិញអាចចូលរួមជួយសង្គមតាមរយៈការយកអាហារផ្សេងៗទៅដាក់នៅក្នុងទូបានផងដែរ។
ក្នុងទូដាក់អាហារភាគច្រើន គេឃើញមាន មីកញ្ចប់ ស៊ុត ត្រីខ ទឹកសុទ្ធ ថ្នាំពេទ្យ និងអាហារក្រៀមមួយចំនួនទៀត៕