បើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលកម្ពុជាដែលចេញផ្សាយនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះបានបង្ហាញថា អ្នកជំងឺកូវីដ១៩ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ គឺនៅសល់តែ៤នាក់ប៉ុណ្ណោះ ខណៈដែលនៅថ្ងៃនេះមានអ្នកជំងឺ៤នាក់បានជាសះស្បើយ និងពុំមានករណីឆ្លងថ្មីទេ។
មនុស្សទាំង៤នាក់ដែលបានជាសះស្បើយនោះ ម្នាក់គឺជាអ្នកពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និង៣នាក់ទៀតជាអ្នកធ្វើដំណើរចូលមកកម្ពុជា។