ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះថា ថ្ងៃនេះគ្មានករណីឆ្លងវីរុសកូវីដ១៩ថ្មីទេ តែមានករណីជាសះស្បើយម្នាក់។
អ្នកជាសះស្បើយនោះ ជាស្រ្តីជនជាតិខ្មែរ អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាម្តាយមីងរបស់បុរសអាយុ៣៦ឆ្នាំ ដែលបានជាសះស្បើយកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០៕