នៅព្រលឹមស្រាងៗថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក ហឿន សុកណា អភិបាលរងស្រុកកែវសីមា នៃខេត្តមណ្ឌលគិរី បានចុះទៅធ្វើការបង្រ្កាប និងរឹបអូសឈើប្រណីតជាច្រើនដុំ ដែលត្រូវបានលាក់ទុកនៅខាងក្រោយផ្ទះមន្រ្តីនគរបាលវរៈការពារព្រំដែនលេខ៣០៣ម្នាក់ ស្ថិតនៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។
តាមប្រភពថា មន្រ្តីនគរបាលការពារព្រំដែនដែលលាក់ទុកឈើប្រណីតនោះ ឈ្មោះ សៀក ពៅ ដែលគេតែងហៅក្រៅថា កោប ហើយឈើទាំងនោះជាប្រភេទស្រឡៅ មានមុខកាត់ធំៗចំនួន៧ដុំ៕