មន្រ្តីសាខាកាំកុងត្រូល ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ បានចុះធ្វើការត្រួតពិនិត្យយបណ្តាស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៧ទីតាំងនៅក្នុងខេត្តកណ្តាល ក្នុងនោះបានរកឃើញ៦ទីតាំងមានភាពមិនប្រក្រតី។
ភាពមិនប្រក្រតីរបស់ស្ថានីយ/ដេប៉ូចែកចាយប្រេងឥន្ធនៈទាំង៦ទីតាំងនោះ រួមមាន៖
-ស្ថានីយ/ដេប៉ូ ចំនួន ០៣ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។
-ស្ថានីយ/ដេប៉ូ ចំនួន ០២ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ។
-ស្ថានីយ/ដេប៉ូ ចំនួន ០១ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព។
ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូខាងលើ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនប្រក្រតីទាំងនោះ ហើយបើរកឃើញថាកំហុសជាលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕