យោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃនេះ មានពលរដ្ឋខ្មែរសរុបចំនួន ១៣០នាក់ បានចេញពីប្រទេសថៃត្រឡប់ចូលមកប្រទេសកម្ពុជាវិញតាមច្រកអូរស្មាច់ នៃខេត្តបន្ទាយមានជ័យ និងច្រកប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។
ក្នុងនោះនៅច្រកអូរស្មាច់ មានពលរដ្ឋខ្មែរចំនួន ១២១នាក់ បានវិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជាវិញ និងពលករខ្មែរខុសច្បាប់ចំនួន ៩នាក់ ត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញតាមច្រកប៉ោយប៉ែត៕