តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះបានបង្ហាញថា កម្ពុជាមិនមានករណីឆ្លងវីរុសកូវីដ១៩ថ្មីទេ គឺមានតែករណីជាសះស្បើយចំនួន ២នាក់។
អ្នកដែលបានជាសះស្បើយទាំង២នាក់នោះ ម្នាក់គឺជាអ្នកជំងឺក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា និងម្នាក់ទៀត គឺជាអ្នកដំណើរចូលមកកម្ពុជា ដែលមិនពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។