សង្គម

ជ្រលង​សម្ពាធខ្ពស់ពី​ប្រទេស​ចិន នឹង​ធ្វើ​ឲ្យ​ខេត្តនៅប៉ែកខាងក្រោម​មាន​ភ្លៀង ខណៈបណ្តា​ខេត្ត​នៅខ្ពង់រាបឦសាន​សីតុណ្ហភាពនឹង​ចុះ​មក​ដល់១៧អង្សា

តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងធនធានទឹក និង​ឧតុនិយមបាន​ឲ្យដឹងថា ដោយ​សារ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​នឹង​រំកិល​ចុះ​ក្រោម ជាមួយ​នឹង​ខ្យល់​មូសុងឦសានបង្កើន​ល្បឿន​បក់​មក​លើ​ប្រទេស​កម្ពុជា នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្តាលអាច​នឹង​មាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅមធ្យម​នៅ​ថ្ងៃទី១៥ និង​ថ្ងៃទី១៦ ខែធ្នូ។

សម្រាប់បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសានសីតុណ្ហភាពអាច​មាន​ពី២០ ទៅ​២២អង្សាសេ តែ​នៅថ្ងៃទី២០-២២ ខែធ្នូ សីតុណ្ហភាព​អាច​ធ្លាក់​មក ១៧-២០អង្សាសេ។

សម្រាប់តំបន់មាត់សមុទ្រវិញ ពីថ្ងៃទី២១-២២ ខែធ្នុ សីតុណ្ហភាព អាច​មាន​ពី២០-២២អង្សាសេ ហើយ​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពីខ្សោយ​ទៅ​មធ្យម នៅថ្ងៃទី១៥ និង​ថ្ងៃទី១៦។

ជាមួយ​គ្នា​នេះ ក្រសួងស្នើ​ដល់បងប្អូន​ប្រជាពលរដ្ឋ ពិសេស​វីរៈកងទ័ព​រស់​នៅ និង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំដងរែក និង​ខ្ពង់រាបឦសាន សូម​យក​ចិត្ត​ទុកដាក់​ថែរក្សា​សុខភាព ចំពោះ​ធាតុអាកាសត្រជាក់នេះ៕