ជីវិតកម្សាន្ត

គ្រាន់តែចុច *1200# នោះគម្រោងទាំងអស់ក្នុងទូរស័ព្ទនឹងត្រូវ​ផ្តាច់

យោងតាមសេចក្តីជូនដំណឹងរបស់និយ័តករទូរគមនាគមន៍កម្ពុជាបាន​បញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០តទៅ គ្រប់ក្រុមហ៊ុនទាំងអស់ត្រូវធ្វើការដាក់ឱ្យដំណើរការប្រើប្រាស់លេខកូដ USSD *1200# ជាផ្លូវការតាម គោលការណ៍ណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ។

លេខកូដ *1200# គឺជាលេខកូដដែល​ត្រូវ​បាន​កំណត់​ដើម្បីផ្តាច់គម្រោងនានាក្នុងទូរស័ព្ទ​របស់​លោកអ្នក​ដែល​បាន​ភ្ជាប់ ឬ​ត្រូវ​ភ្ជាប់​ដោយ​មិន​បាន​ដឹង។