សង្គម

ថ្ងៃនេះមានវិជ្ជមានកូវីដ​១៩​ចំនួន២ករណី ជាអ្នកទៅហាង Zando និងអ្នកមក​ពីជប៉ុន

ក្រសួងសុខាភិបាល​បាន​ឲ្យដឹង​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​នាព្រឹក​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា គេបានរកឃើញ​វិជ្ជមាន​ករណីវីរុស​កូវីដ​១៩​ចំនួន២ករណី ដោយ​ក្នុង​នោះ ១ករណីជា​ករណីឆ្លង​ក្នុង​សហគមន៍ និង​១ករណីទៀតជា​ករណីនាំចូល។

ករណីក្នុងសហគមន៍​នោះ គឺជា​បុរ​សជនជាតិខ្មែរ អាយុ៣៧ឆ្នាំ ស្នាក់​នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក បានទៅ​ហាង Zando សាខា​បឹងកេងកង ដែល​ហាង​នេះ​បានរកឃើញ​អ្នក​មាន​វីរុស​កូវីដ​១៩​ចំនួន៥នាក់រួចមកហើយ។

ចំណែកករណីមួយទៀត គឺបុរស​ជនជាតិខ្មែរ អាយុ ២៩ឆ្នាំ គាត់ជាអ្នកដំណើរ​មក​ពី​ប្រទេស​ជប៉ុន ដោយ​ឆ្លង​កាត់​ប្រទេស​កូរ៉េ​ខាង​ត្បូង មក​ដល់​កម្ពុជា​នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០២០៕