តាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៩ ធ្នូ នេះបានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ ដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា រហូតដល់ទៅ៤ករណី។
ករណីទី១ គឺបុរសអាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ បានទៅហាង Zando នៅថ្ងៃទី២៧ វិច្ឆិកា, ករណីទី២ បុរសជនាតិខ្មែរ អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់តាខ្មៅ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ, ករណីទី៣ ស្រ្តីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ និង បុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ ស្នាក់នៅបឹងទំពន់ បានចូលទៅហាង Pendro៕