តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះបានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រំកិលឡើងទៅលើជាមួយនិងខ្យល់មូសុងឦសានបក់ខ្សោយមកលើប្រទេសកម្ពុជា ហើយនៅថ្ងៃទី១១-១៥ ខែធ្នូ ចុងសប្តាហ៍នេះ ប្រទេសកម្ពុជានឹងទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ដែលស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពពី២២ ទៅ៣២អង្សាសេ។
ដោយឡែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអាចមានពី ២០ ទៅ៣០អង្សាសេ ហើយតំបន់មាត់សមុទ្រ សីតុណ្ហភាពអាចមានពី ២៤ ទៅ៣០អង្សាសេ៕