សង្គម

ក្រសួងប្រកាស​ផ្អាក​ការ​ចូល​ហាត់ប្រាណ និង​លេង​កីឡា​នៅ​បរិវេណពហុកីឡដ្ឋានជាតិ

ក្រសួងអប់រំ យុវជន និង​កីឡា នៅថ្ងៃសុក្រនេះ បាន​ជូនដំណឹង​ដល់សាធារណជនទាំងអស់ដែល​ហាត់ប្រាណ ឬលេង​កីឡា និង​ហាត់ហ្វឺកហ្វឺន ក្នុង​បរិវេណពហុកីឡដ្ឋានជាតិទាំងអស់ ត្រូវផ្អាក​ចូល​បរិវេណ​ពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី០៧ រហូត​ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២០។

ការផ្អាក​នេះ ត្រូវ​បាន​ក្រសួងបញ្ជាក់ថា គឺដើម្បី​ឆ្លើយតប​តាម​តម្រូវ​ការ​ចាំបាច់​របស់​ក្រសួងសុខាភិបាល ក្នុង​ការ​យក​ទីតាំង​ពហុកីឡដ្ឋានជាតិសម្រាប់​ប្រមូល​សំណាក​ធ្វើតេស្ត​លើកទី២ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា៕