សង្គម

ខណ្ឌមួយ​ចំនួន​នឹង​គ្មាន​ភ្លើងចាប់ពីស្អែក ដល់ថ្ងៃទី ២២ មីនា

អគ្គិសនី​កម្ពុជា​ បាន​ចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់​ប្តូរ​តម្លើង​បរិក្ខារ​នានា និង​រុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បី​បង្កលក្ខណៈងាយ​ស្រួល​ដល់​ការដ្ឋាន​ពង្រីកផ្លូវ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នៅ​តំបន់​មួយ​ចំនួន​ទៅ​តាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។