ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា គេបានរកឃើញករណីឆ្លងវីរុសកូវីដ១៩ចំនួន ៣ករណីបន្ថែមទៀត ប៉ុន្តែគឺជាករណីនាំចូល មិនមានពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាទេ។
ករណីឆ្លងថ្មីទាំង៣ករណីនេះ គឺ ៖
– បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៨ វិច្ឆិកា។
– បុរសជនជាតិខ្មែរ អាយុ ៤៦ឆ្នាំ ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
– ស្រ្តីជនជាតិខ្មែរ អាយុ ៣៥ឆ្នាំ ធ្វើដំណើរមកពីប្រទេសចិន មកដល់កម្ពុជានៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕