សង្គម

កម្ពុជា​នឹង​ចុះ​ត្រជាក់ចាប់ពីថ្ងៃទី៤ ធ្នូ ក្រសួងប្រាប់ឲ្យ​ប្រជាពលរដ្ឋ នគរបាល និងកងទ័ពឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ថែរក្សាសុខភាព

ក្រសួងធនធានទឹក និង​ឧតុនិយម​បានបញ្ជាក់នៅលើតារាងព្យាករណ៍របស់ខ្លួនពីថ្ងៃទី ២-៨ ធ្នូ ថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី៤ ខែធ្នូ នឹងរំកិលចុះមកដល់លើភាគកណ្តាលប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្លាំង។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាស នឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
* សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៦-២៨អង្សាសេ

២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ ៕