ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅសិក្សា និងធ្វើការនៅក្នុងប្រទេសថៃថា រាជរដ្ឋាភិបាលថៃបានប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ទៀត ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ក្នុងប្រទេសថៃ។
ដូច្នេះប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការថែមទៀត ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងរក្សាសុខាភាពអនាម័យ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩បន្តទៀត៕