ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃម្សិលមិញនេះ បានស្នើទៅដល់អភិបាលរាជធានីខេត្តទាំងអស់ ផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ នៅទូទាំងប្រទេសជាបណ្តោះអាសន្ន។
ការផ្អាកនេះ គឺនឹងចាប់ផ្តើមពីពេលជូនដំណឹងតទៅ រហូតដល់ស្ថានភាព នៃការរាតត្បាត នៃជំងឺកូវីដ១៩ ត្រូវបានបញ្ចប់៕