ក្រសួងសុខាភិបាលបានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ វិច្ឆិកានេះថា ថ្ងៃនេះ មិនមានរបាយការណ៍ពីការឆ្លងថ្មី នៃវីរុសកូវីដ១៩នៅកម្ពុជាទេ ហើយករណីជាសះស្បើយក៏គ្មានដែរ។
គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាមានករណីវីរុសកូវីដ១៩សរុបចំនួន ៣០៦នាក់ ក្នុងនោះករណីព្យាបាលជាសះស្បើយចំនួន ២៩៥នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១១នាក់៕