សង្គម

ឃាត់ខ្លួននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញម្នាក់បន្ទាប់ពីដកកាំភ្លើងភ្ជុងអ្នកកត់ឆ្នោត

ប្រជាពលរដ្ឋព័ទ្ធចាប់នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ប្រគល់អោយនគរបាលប៉ុស្តិពងទឹក បន្ទាប់នគរបាលរូបនោះបានដកកាំភ្លើងភ្ជុងស្រ្តីអ្នកកត់ឆ្នោតវៀតណាមនៅភូមិស្រែញ សង្កាត់ពងទឹក ខណ្ឌដង្កោ នារសៀលថ្ងៃទី ១៩ ខែ វិច្ចិកា ឆ្នាំ ២០២០ ។

សមត្ថកិច្ចបានអោយដឹងថានគរបាលដែលឃាត់ខ្លួន ឈ្មោះ ម៉ា ចាន់រិទ្ធី អាយុ៣៣ឆ្នាំ មានតួនាទីជានាយរងផ្នែកនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចខណ្ឌដង្កោ គឺនគរបាលដែលឃ្លាត់ត្រូវបានប្រគល់អោយទៅអង្គភាព ដោយសារស្ត្រីរងគ្រោះមិនបានប្តឹងផ្តល់ គ្រាន់តែធ្វើកិច្ចសន្យាតែប៉ុណ្តោះ ៕