សង្គម

ACU បង្ហាញជំនួញឥទ្ធិពលនៅខេត្តកំពង់ឆ្នាំងដោះដូរដីពន្ធនាគារ ចាស់សាងសង់ពន្ធនាគារថ្មីជាប្រព័ន្ធនៃក្រុមគ្រូមាលី សាម៉េត

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញអំពីប្រព័ន្ធការរៀបចំប្រព្រឹត្តនៅក្នុងការដោះដូរពន្ធនាគារនៅខេត្តកំពង់ឆ្នាំងដែលពាក់ព័ន្ធជាមួយឧកញ៉ាអ៊ុត ធី,មួង ឃីម, ដួង តារា, លី សាម៉េត ប្រើឥទ្ធិពលមកលើរដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយយល់ព្រមតាមដំណោះស្រាយរបស់ ដួង តារា។

គូបញ្ជាក់ថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព) នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានបើកកិច្ចប្រជុំ លើកទី៤១ អាណត្តិទី៣ ក្រោមវត្តមានលោក តុប សំ, សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន-អនុប្រធាន ក្រុមប្រឹក្សា ជាតិប្រឆាំងអំពើ ពុករលួយដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុ កិច្ចប្រជុំរបស់ខ្លួនលើកទី៤០អាណត្តិទី៣ ព្រមទាំងឆ្លងនិង ស្តាប់ របាយការណ៍របស់អង្គភាពប្រឆាំងអំពើ ពុករលួយ។

បើតាមរបាយការណ៍របស់កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ (ACU) បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គភាពប្រឆាំង អំពើពុករលួយ (ACU) បានចូលរួមអង្កេតករណីអំពើពុក រលួយធំៗជាច្រើន ក្នុងករណីរំលោភអំណាចក្នុងការងារលទ្ធកម្ម កិបកេងប្រាក់ជាង ១ពាន់លានរៀល ពីគម្រោងអភិវឌ្ឍន៍តាម ឃុំភូមិរបស់ឈ្មោះ ហេង វុទ្ធី នាយកទីចាត់ការផែនការ និង វិនិយោគសាលាខេត្តតាកែវ និងបក្ខពួក ២នាក់ទៀត។

ករណីជំនួញឥទ្ធិពលនៅខេត្តកំពង់ឆ្នាំង (ដោះដូរដីពន្ធនាគារ ចាស់សាងសង់ពន្ធនាគារថ្មី) ដែលឧកញ៉ា អ៊ុត ធី ចំណាយទុន ១,៩លានដុល្លារអាមេរិក ចូលហ៊ុនបន្ថែមក្នុងក្រុមហ៊ុន អាស្នា រិទ្ធ ហើយចំណាយប្រាក់ ៥០ម៉ឺនដុល្លារទៀតឱ្យ មួង ឃីម, ដួង តារា, លី សាម៉េត ប្រើឥទ្ធិពលមកលើរដ្ឋបាលខេត្តកំពង់ឆ្នាំង យល់ព្រមតាមដំណោះស្រាយរបស់ ដួង តារា។

ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយឈ្មោះ កន សុខកាយ ចំណាយប្រាក់ ៣០ម៉ឺនដុល្លារ ឱ្យមក ដួង តារា, ឡាច សំរោង, លី សាម៉េត ដើម្បីឱ្យរូបខ្លួនទទួលបានការតែងតាំង ជាអភិបាលក្រុងអរិយក្សត្រ (ប្រគល់លើកទី១ ចំនួន ១៥ម៉ឺន ប្រគល់លើកទី២ ចំនួន១៥ម៉ឺន ដួង តារា, ឡាច សំរោង ប្រាប់ លី សាម៉េត ជាទឹកប្រាក់ កន សុខកាយ ជូនដើម្បីឱ្យបានជា អភិបាលក្រុងអរិយក្សត្រ មានតែ១២ ម៉ឺនដុល្លារ)។

ករណីប៉ុនប៉ងសូកប៉ាន់ប្រព្រឹត្តិដោយអភិបាលរងខេត្ត ពោធិ៍សាត់ ឡាយ វិសិដ្ឋ (ចំណាយប្រាក់ ៥៧ម៉ឺនដុល្លារ) ទៅ ឡាច សំរោង និង លី សាម៉េត។ ករណីប៉ុនប៉ងសូក ប៉ាន់ប្រព្រឹត្ត ដោយ មួង ឃីម និងបក្ខពួកឱ្យយុវជនម្នាក់ទើបជាប់ បរិញ្ញាបត្រ ឱ្យបានចូលក្របខណ្ឌគយ ហើយឱ្យបានធ្វើគយនៅ ខេត្តបាត់ដំបង ជាថ្នូរនឹងប្រាក់៣០ ម៉ឺនដុល្លារអាមេរិក)។ រាល់ ករណីប៉ុនប៉ងសូកប៉ាន់ខាង លើមិនអាចសម្រេច ដោយថ្នាក់លើមិនដែលធ្វើការតែង តាំងមន្រ្តីដោយសំណូកឡើយ។

ករណីដីធ្លីរបស់អ្នកវិនិយោគធំៗ, តំបន់សេដ្ឋកិច្ចពិសេស (SSEZ) បញ្ហារ៉ាំរ៉ៃ នៃបណ្ដឹងដដែលៗ ដែលនៅមិនព្រមរលត់, ដីក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាប។ បញ្ហាដី ព្រៃលិចទឹកជុំវិញបឹងទន្លេសាប តំបន់៣ តំបន់២ ខេត្តកំពង់ធំ ដែលអង្គភាពរកឃើញអ្នកកាន់កាប់ដីធំៗខុសច្បាប់ ចំនួន ១៧៦នាក់ (សរុបដីកាន់កាប់ខុសច្បាប់ក្នុងនោះ មាន១៥២នាក់ ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ៣០,១០៩ហិ កតា) ហើយ២៤នាក់ (កាន់កាប់ខុសច្បាប់ ៩,៤៦៣ហិក តា អ្នកខ្លះកាន់កាប់រហូតដល់ ២.៥០០ហិកតា) ប្រកែកមិន ប្រគល់ដីជនរដវិញ។

បន្ថែមពីនេះ មានមន្រ្តីចំនួន ៣៣៩រូប បានមកប្រកាស ទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្រ្តីទើបទទួលបាន ការ តែងតាំងថ្មីចំនួន ១៩៩រូប។ ដោយឡែកមន្រ្តី ១៤០ រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើកចុងក្រោយ ដោយមូលហេតុបញ្ឈប់ពីការងារ លា ឈប់-ចូលនិវត្តន៍ និង ចប់អាណត្តិ។ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៣៦ពាក្យប្ដឹង និងបាន បញ្ជូនសំណុំ រឿងចំនួន០៤ ដែលមានជនសង្ស័យចំនួន ០៩រូប ទៅសាលាដំបូងខេត្តតាកែវ និងរាជធានីភ្នំពេញ៕