សមត្ថកិច្ចខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ កាលពីថ្ងៃទី១៧ វិច្ឆិកា ម្សិលមិញ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រភេទអនឡាញ (Keno Online) ចំនួន២ទីតាំង ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនមនុស្សចំនួន៦នាក់។
ក្នុងនោះដែរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ កុំព្យូទ័រ គ្រឿងម៉ាស៊ីនឡូតូ ទូរទស្សន៍ បុងគិតលុយ នឹងសម្ភារប្រេីប្រាស់មួយចំនួនទៀត ។
ទីតាំងល្បែងទាំងពីរនេះ ត្រូវបានបញ្ជាក់ថា ទីតាំងទី១ស្ថិតនៅជាប់គល់ស្ពានច្បារអំពៅ និងទី២ ស្ថិតតាមបណ្តោយផ្លូវ ៣៦៩ ភូមិដេីមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
បច្ចុប្បន្នវត្ថុតាង និងមនុស្សត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដេីម្បីបន្តនីតិវិធី ៕