ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា គេបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ ទៅលើស្រ្តីជនជាតិខ្មែរ អាយុ៤៩ឆ្នាំម្នាក់ មានអាសយដ្ឋាននៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ស្រ្តីរូបនេះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់កម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាការកត់សម្គាល់ អ្នកដំណើរតាមយន្តហោះជាមួយស្រ្តីខាងលើចំនួន ១២៣នាក់ បានធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅអនុវិទ្យាល័យបុរី១០០ខ្នង និងសណ្ឋាគារ៤ទៀតក្នុងរាជធានីភ្នំពេញ។
ដូច្នេះគិតត្រឹមព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២០នេះ កម្ពុជាមានករណីវីរុសកូវីដ១៩សរុបចំនួន ៣០៤នាក់ ព្យាបាលជាសះស្បើយចំនួន ២៩១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៣នាក់៕