អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សង្កេតឃើញថា ក្រោយពេលដែលសា លាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ចាមចេញសេចក្តីប្រកាសព័ត៌មាន កាលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ អ្នកសារព័ត៌មានឈ្មោះពូហ៊ន បណ្តាញសារ ព័ត៌មាន KH Plus News នៅតែបន្តធ្វើអត្ថាធិប្បាយ យ៉ាងគឃ្លីន និងបន្តប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងមានចរិតប្រមាថលើអាជ្ញាធរដែនដី និងស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លីរវាងឈ្មោះ ឆូយ ទ្រី និងឈ្មោះ លឹម សុធី ហៅធី នៅចំណុច ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យសាលា ដំបូង និងអយ្យការអម សាលាដំបូងខេត្តកំពង់ចាម សូមធ្វើការបញ្ជាក់ជាថ្មីបន្ថែមទៀតជូនសាធារណជនឱ្យបានជ្រាបថា៖
១-សាលាដំបូងខេត្តកំពង់ចាម បានទទួលចាត់ការ និងបញ្ចប់លើសំណុំរឿងរក្សាការពារ ដែលឈ្មោះ ឆូយ ទ្រី ប្តឹងឈ្មោះ លឹម សុធី រួចហើយតាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយសម្រេចលើកចោលពាក្យសុំរក្សា ការ ពារ ព្រោះបណ្តឹងនេះធ្វើឡើងដោយខុសច្បាប់។ ដោយ ឡែកចំពោះសំណុំរឿងព្រហ្មទណ្ឌដែលឈ្មោះ ឆូយ ទ្រី ប្តឹងឈ្មោះ លឹម សុធី មកអយ្យការអមសាលាដំបូងខេត្តកំពង់ចាមដោយចោទប្រកាន់ថាឈ្មោះ លឹម សុធី បំពាន លើកម្មសិទ្ធិត្រូវបានអយ្យការអមសាលាដំបូងខេត្តកំពង់ ចាម និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចតម្កល់រឿងទុកឥតចាត់ការ តាំងពីឆ្នាំ២០២២។ នៅក្នុងសំណុំរឿងរក្សាការពារ និងសំណុំរឿងព្រហ្មទណ្ឌ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ ចាមមិនធ្លាប់សម្រេចសេចក្តីក្នុងការប្រគល់សិទ្ធិគ្រប់ គ្រង ចាត់ចែង ឬកាន់កាប់ដីចំណីផ្លូវឱ្យទៅភាគីណា មួយនោះទេ។
២-ចំពោះបញ្ហាដោយឡែកក្រៅពីវិវាទរបស់គូភាគីខាង លើ ពោលគឺការបន្តអត្ថាធិប្បាយរបស់អ្នកសារ ព័ត៌មានឈ្មោះ ពូហ៊ន បណ្តាញសារព័ត៌មាន KH Plus News, អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលា ដំបូងខេត្តកំពង់ចាម មានភាពចាំបាច់ក្នុងការកត់សម្គាល់ និងបំភ្លឺបន្ថែមដូចខាងក្រោម៖
តាមរយៈការអត្ថាធិប្បាយដោយគឃ្លីនរបស់អ្នកសារ ព័ត៌មានឈ្មោះ ពូហ៊ន ក្នុងវីដេអូដែលបន្ត ផ្ទាល់ (Live) សាធារណៈក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក KH Plus News កាលពីយប់ថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែលមានខ្លឹមសារថា អរគុណដល់តុលាការ ខេត្តកំពង់ចាម..ដែល ការពារបន្ទប់ទឹកលើដីផ្លូវជាសាធារណៈ និងរំលោភលើដីបណ្ណកម្មសិទ្ធិស្របច្បាប់, តុលាការកំពង់ចាមដែលខិតខំមិនចេញរក្សាការពារដើម្បីអនុញ្ញាតឱ្យអ្នកមានអាស្រ័យផល លើបន្ទប់ទឹកលើដី ចំណីផ្លូវសាធារណៈ….។
ករណីអត្ថាធិប្បាយព័ត៌មានមិនពិតនេះ អ្នកនាំពាក្យមានភាពចាំបាច់ ក្នុងការបកស្រាយ និងកត់សម្គាល់ឱ្យច្បាស់ថា ទាំងក្នុងសំណុំរឿងរក្សាការពារ និងសំណុំរឿងព្រហ្ម ទណ្ឌ សាលាដំបូងខេត្តកំពង់ចាមមិនធ្លាប់បានសម្រេចសេចក្តីក្នុងការប្រគល់សិទ្ធិគ្រប់គ្រង ឬសិទ្ធិកាន់កាប់ លើដីចំណីផ្លូវឱ្យទៅ ភាគីណាមួយកន្លងមកនោះទេ។
ការសម្រេចសេចក្តីរបស់ សាលាដំបូងខេត្តកំពង់ចាមក្នុងការលើកចោលពាក្យសុំរក្សាការពាររបស់ឈ្មោះ ឆូយ ទ្រី មកពីបណ្តឹងធ្វើឡើងដោយខុសច្បាប់ ហើយម្ចាស់ពាក្យ សុំមិនកែតម្រូវពាក្យសុំតាមការបង្គាប់របស់ តុលាការ។ ទន្ទឹមគ្នានេះ វិវាទដែលកំពុងកើតឡើងរវាងគូភាគីពាក់ ព័ន្ធនឹងការសាងសង់បន្ទប់ទឹក លើដីចំណីផ្លូវ គឺជាវិវាទកើតឡើងក្រោយសេចក្តីសម្រេចរបស់តុលាការ ហើយវាស្ថិតក្រោម សមត្ថកិច្ចរបស់អាជ្ញាធរដែនដី។ ការបន្តអត្ថាធិប្បាយយ៉ាងគឃ្លីន មិនបានសាកសួរប្រមូល ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយ ការផ្សព្វផ្សាយព័ត៌មានមិនពិត ការប្រើ ប្រាស់ពាក្យសម្តីដែលមានចរិតប្រមាថរបស់អ្នកសារព័ត៌មានឈ្មោះពូហ៊ន បណ្តាញសារព័ត៌មាន KH Plus News គឺជាការផ្សព្វផ្សាយក្នុងគោលដៅបង្អួចកិត្តិយស សេចក្តីថ្លៃថ្នូរ និងជាការប្រមាថ លើស្ថាប័នតុលាការ។
ការប្រមាថ ការបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ការបន្តផ្សាយដើម្បីបង្អូចកិត្តិយស និងសេចក្តីថ្លៃថ្នូរ គឺមិនមែនជាការអនុវត្តសិទ្ធិសេរីភាពខាងផ្នែកសារព័ត៌មាននោះទេប៉ុន្តែវាជាបទល្មើសព្រហ្មទណ្ឌ។ ចំពោះករណីផ្សព្វផ្សាយព័ត៌មានមិនពិតដែលបង្អួចកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, អយ្យការអមសាលាដំបូងខេត្តកំពង់ចាមនឹងចាត់ វិធានការតាមផ្លូវច្បាប់ដោយម៉ឺងម៉ាត់ជាទីបំផុត៕