សង្គម

កូវីដ១៩៖ ព្រឹកនេះ កម្ពុជា​គ្មាន​ករណីឆ្លងថ្មី និង​គ្មាន​ករណីជាសះស្បើយ

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា ពុំ​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី និង​ក៏​គ្មាន​ករណីជា​សះស្បើយ​ដែរ។

ដូច្នេះ គិត​រហូតមកដល់ពេលនេះ កម្ពុជា​បាន​រកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០២ករណី ក្នុងនោះ២៨៨បានជាសះស្បើយ និង​នៅសល់​ចំនួន១៣នាក់កំពុងដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ដោយ​ឡែក​ទាក់ទងនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិត​ពី​ថ្ងៃទី ០៤ ដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា​ឆ្នាំ ២០២០ ចំនួន​តេ​ស្ត​ដែល​បាន​ធ្វើ​វិភាគ​សរុបមាន ៣,៩១៨ វត្ថុ​សំណាក ។ ក្នុង​ចំនួន​នេះ​ មាន​អ្នក​ដែល​បាន​ធ្វើតេស្ត​លើក​ទី ១ ចំនួន ១,៧៤១នាក់, ​លើក​ទី ២​ចំនួន ៨២៥ នាក់​ និង​តេ​ស្ត​លើក​ទី៣ បាន​ចំនួន ១,៣៥២ សំណាក​។

ជាមួយគ្នានោះ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ បាន​បង្ហាញ​ថា​ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ចំនួន ០៤ នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​៕