លោក លី សាម៉េត ហៅ គ្រូមា ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃ-ស «ម១» ក្រោយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ។
បើតាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ១០៨៩៤ ដ.ឃ.ដ ចេញដោយលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនលោក លី សាម៉េត ហៅ គ្រូមា ភេទប្រុស កើតឆ្នាំ១៩៥៣ នៅពន្ធនាគារព្រៃ-ស «ម១» ពីបទល្មើស ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០២២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ៕