ក្រសួងសុខាភិបាលបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះថា គេបានរកឃើញបុរសជនជាតិអាមេរិកកាំងម្នាក់ អាយុ៦៩ឆ្នាំ មានវិជ្ជមានវីរុសកូវីដ១៩ បន្ទាប់ពីគាត់ធ្វើដំណើរមកពីសហរដ្ឋអាមេរិក រួចបន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន់ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ជាការកត់សម្គាល់ អ្នកដំណើរតាមជើងយន្តហោះជាមួយបុរសជនជាតិអាមេរិកកាំងខាងលើមានសរុបចំនួន ៧១នាក់ តែអ្នករួមដំណើរទាំង៧០នាក់ មិនបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ទេ ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស និងសណ្ឋាគារចំនួន៣ទៀតក្នុងរាជធានីភ្នំពេញ៕