ខេត្តតាកែវ៖ អាជីវកម្មចិញ្ចឹមសត្វត្រជៀកកាំ យកទឹកមាត់លក់ពេញនិយមជាយូមកហើយ តែពេលនេះកំពុងរងហានិភ័យដោយមិនដឹងមូលហេតុ។
បើតាមម្ចាស់អាជីវកម្មម្នាក់នៅស្រុកព្រៃកប្បាសបានអោយដឹងថា លោកបានចំណាយលុយកសាងផ្ទះត្រជៀកកាំ ១កន្លែងមិនក្រោម៣០០០០ដុល្លានោះទេដែលមានទំហំ១២០ម៉ែត្រការ៉េឡើងទៅ។
លោកបានបញ្ជាក់អោយដឹងទៀតថា ផ្ទះត្រជៀកកាំរបស់លោក១កន្លែង ទទួលបានទឹកមាត់ត្រជៀកកាំបាន១គីឡូក្រាមក្នុង១ខែ ហើយក្នុង១គីឡូក្រាមលក់បាន១០០០ដុល្លា។
ម្ចាស់អាជីវកម្មខាងលើបានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្នទឹកមាត់ត្រជៀកកាំបានធ្លាក់ថ្លៃពី១០០០ដុល្លាមកត្រឹម៤០០ដុល្លារ តែធ្លាក់ថោកដល់ម្លឹងហើយបែរជាគ្មានឈ្មួញទិញទៀត។
ម្ចាស់អាជីវកម្មជាច្រើនទៀតក៍និយាយដូចគ្នា រឿងមានទឹកមាត់ត្រជៀកកាំហើយគ្មានអ្នកទិញ ដោយពឹងផ្អែកលើឈ្មួញនៃប្រទេសចិនជាអ្នកប្រមូលទិញ ក្រៅពីឈ្មួញចិនគឺមិនមានឈ្មួញណាមកប្រមូលទិញឡើយ៕