ខេត្តតាកែវ៖ ក្រោយបែកធ្លាយរឿងពុករលួយដល់ឆ្អឹងករណីក្រុមឈ្មួញវៀតណាម ចូលទិញស្រូវបង់លុយ៦០ម៉ឺនរៀលក្នុងមួយទូក ស្រាប់តែធ្លាយថាលោកនូន បិន អធិការស្រុកអង្គរបុរីក៏មានចំណែគផងដែរ គឺលោកសុំតែថ្លៃសាំងមិនសុំថ្លៃបាយដូចមន្ត្រីដ៍ទៃនោះទេ។
ប្រភពព័ត៌មានច្បាស់ការបានបញ្ជាក់ថា រឿងពុករលួយខាងលើមិនមែនជាប់ពាក់ព័ន្ធតែមន្រ្តីគយប្រធានច្រកនិងមេទាហ៊ានប្រចាំច្រកទ្វេភាគីបាក់ដៃនោះទេ ក្នុងនោះក៏មានលោកអធិការស្រុកអង្គរបុរីថែមមួយទៀត។ទង្វើទាំងនេះហើយបានជាស្រូវពលរដ្ឋធ្លាក់ថ្លៃដោយមិនដឹងមូលហេតុ ហើយថ្នាក់ដឹកនាំកំពូលៗទំនងជាមិនបានដឹងរឿងទាំងនេះទេមើលទៅ?
មហាជនលើកឡើងថាក្រោយពីលោកសម ម៉ាឡាយ៉ាប្រធានច្រកទ្វេភាគីបាក់ដៃ សារភាពថាពិតជាមានការយកលុយដូចកាលើកឡើងមែន ចាំមើលលោកវុី សំណាង អភិបាលខេត្តតាកែវថ្មី និងមានចំណាត់ការបែបណាជុំវិញករណីនេះ។
គួរំលឹកថា៖ អាជ្ញាស្រុកអង្គរបុរីកំពុងជាន់កឈ្មួញតែលៀនអណ្តាតរាស្រ្តបែកធ្លាយរឿងប្រព្រឹត្តអំពើពុករលួយជាប្រពន្ធ័រឿងរ៉ាវស្រូវរបស់រាស្រ្តខ្មែរ ដែលដឹកយកទៅលក់នៅកំពង់ផែប្រឡាយ១២ ឃុំគោគធ្លក ស្រុកអង្គរបុរីខេត្តតាកែវ ដែលគេស្គាល់ថាជាជំងឺមហារីកទៅហើយ ទោះជាដូរអភិបាលខេត្តពី១ទៅ១ក៏ដោយ ក៏គ្មានថ្នាំព្យាបាលជំងឺនេះបានដែរ។
បើយោងតាមលោកសុទ្ធ វុធ បានតាំងខ្លូនឯងជាក្មួយឯកឧត្តមម្នាក់ ជាអ្នកមើលការខុសត្រូវនៅកំពង់ផែខាងលើ បានប្រាប់អោយអ្នកកាសែតដឹងថា រាល់ទូកឈ្មួញជនជាតិវៀតណាម ចូលមកទិញស្រូវពលរដ្ឋខ្មែរ គឺត្រូវតែបង់លុយមកអោយលោកក្នុង១ទូក ត្រូវបង់លុយ៦០ម៉ឺនរៀល បើទូកឈ្មួញណាមិនបង់តាមការកំណត់របស់លោកនោះទេ គឺមានក្រុមរបស់លោកឃាត់មិនអោយកម្មករលើកស្រូវដាក់លើទូកនោះជាដាច់ខាត។
លោកសុទ្ធ វុធ ដែលតាំងខ្លូនជាក្មួយឯកឧត្តម ដែលមិនហ៊ានបញ្ជេញឈ្មោះថាឯកឧត្តមនោះមានឈ្មោះអ្វីបានអោយអ្នកកាសែតដឹងទៀតថា មូលហេតុដែលលោកប្រមូលលុយទូក ក្នុង១ទូក៦០ម៉ឺនរៀល គឺលោកយកទៅចាត់ចែងអោយ ថ្លៃបាយ ថ្លៃទឹក ក្រុមអាជ្ញាធរពាក់ពន្ធ័ដូចជា លោកម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋករច្រកទ្វេភាគីបាក់ដៃ លោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វាបាក់ដៃ មេទាហ៊ានការពារព្រំដែនបាក់ដៃ និងមន្រ្តីពាក់ពន្ធ័មួយចំនួនទៀត។
ចំណែកឈ្មួញវៀតណាមបានបង្ហើបអោយបណ្ដាញសារព័ត៌មានពេញចិត្តមេឌាដឹងថា ពួកគេមិនខ្វល់រឿងគេយកលុយពីពួកគាត់ទេ ចង់យកច្រើនបែបណា ក៏យកទៅ ពួកគាត់នៅតែចូលមកទិញ ដោយគ្រាន់តែទម្លាក់ថ្លៃស្រូវពលរដ្ឋខ្មែរជាការស្រេច។
ជុំវិញករណីខាងលើកលោកញឹប ស្រ៊ន ប្រធាមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តតាកែវបានអោយអ្នកកាសែតដឹងថា លោកមិនបានដឹងរឿងនឹងទេ ហើយលោកក៏មិនមានភារកិច្ចអីទៅគ្រប់គ្រងបញ្ហានិងនោះដែរ លោកគិតតែការងារខាងផលិតផ្នែកកសិម្មតែប៉ុណ្នោះ។
ចំណែកលោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វេភាគីបាក់ដៃបានអោយដឹងថា ពិតជាមានការយកលុយដូចករណីខាងលើពិតមែន តែជាមនោសញ្ជោតនា ថ្លៃបាយថ្លៃទឹកនោះទេ មិនមែជាការគៀបសង្កត់ឡើយ ហើយការយកលុយរបៀបនេះវាជាទម្លាប់រាប់សិបឆ្នាំមកហើយ៕