ខេត្តតាកែវ៖ បែកធ្លាយរឿងប្រព្រឹត្តអំពើពុករលួយជាប្រពន្ធ័រឿងរ៉ាវស្រូវរបស់រាស្រ្តខ្មែរ ដែលដឹកយកទៅលក់នៅកំពុងផែប្រឡាយ១២ ឃុំគោគធ្លក ស្រុកអង្គរបុរីខេត្តតាកែវ ដែលគេស្គាល់ថាជាជំងឺមហារីកទៅហើយទោះជាដូរអភិបាលខេត្តពី១ទៅ១ក៏ដោយ ក៏គ្មានថ្នាំព្យាបាលជំងឺនេះបានដែរ។
បើយោងតាមលោកសុទ្ធ វុធ បានតាំងខ្លូនឯងជាក្មួយឯកឧត្តមម្នាក់ ជាអ្នកមើលការខុសត្រូវនៅកំពុងផែខាងលើ បានប្រាប់អោយអ្នកការសែតអោយដឹងថា រាល់ទូកឈ្មួញជនជាតិវៀតណាមចូលមកទិញស្រូវពលរដ្ឋខ្មែរ គឺត្រូវតែបង់លុយមកអោយលោកក្នុង១ទូកត្រូវបង់លុយ៦០ម៉ឺនរៀល បើទូកឈ្មួញណាមិនបង់តាមកាកំណត់របស់លោកទេ គឺមានក្រុមរបស់លោកឃាត់មិនអោយកម្មករលើកស្រូវដាក់លើទូកនោះជាដាច់ខាត។
លោកសុទ្ធ វុធ ដែលតាំងខ្លូនជាក្មួយឯកឧត្តម តែមិនហ៊ានបញ្ជេញឈ្មោះថាឯកឧត្តមនោះមានឈ្មោះអ្វីទេលោកបន្តប្រាប់អ្នកការសែតអោយដឹងទៀតថាមូលហេតុដែលលោកប្រមូលលុយទូកក្នុង១ទូក៦០ម៉ឺនរៀល គឺលោកយកទៅចាត់ចែងអោយថ្លៃបាយថ្លៃទឹក ក្រុមអាជ្ញាធរពាក់ពន្ធ័ដូចជា លោកម៉ែន ស៊ីថា ប្រធានការិយាល័យគយ និងរដ្ឋករច្រកទ្វេភាគីបាក់ដៃ លោកសម ម៉ាឡាយ៉ា ប្រធានច្រកទ្វារបាក់ដៃមេទាហ៊ានការពារព្រំដែនបាក់ដៃ និងមន្រ្តីពាក់ពន្ធ័មួយចំនួនទៀត។
ចំណែកឈ្មួញវៀតណាមបានបង្ហើបអោយអ្នកកាសែតដឹងថា ពួកគេមិនខ្វល់រឿងគេយកលុយពីពួកគាត់ទេចង់យកច្រើនបែបណាក៏យកទៅ ពួកគាត់នៅតែចូលមកទិញដោយគ្រាន់តែទម្លាក់ថ្លៃស្រូវពលរដ្ឋខ្មែរជាការស្រេច។
ជុំវិញករណីខាងលើកលោកញឹប ស្រ៊ន ប្រធាមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែ វបានអោយអ្នកកាសែតដឹងថា លោកមិនបានដឹងរឿងនឹងទេហើយលោកក៏មិនមានភារកិច្ចអីទៅគ្រប់គ្រងបញ្ហានិងនោះដែរ លោកគិតតែការងារខាងផលិតផ្នែកកសិកម្មតែប៉ុណ្នោះ។
ចំណែកលោកសម ម៉ាឡាយ៉ាប្រធានច្រកទ្វេភាគីបាក់ដៃបានអោយដឹងថាពិតជាមានកាយកលុយដូចករណីខាងលើពិតមែនតែជាមនោសញ្ជោតនាថ្លៃបាយថ្លៃទឹកនោះទេមិនមែជាការគៀបសង្កត់ឡើយហើយកាយកលុយរបៀបនេះវាជាទម្លាប់រាប់សិបឆ្នាំមកហើយ។